Rasmei News,
March 1, 2021
ការស្រាវជ្រាវបាននិយាយថាថា លំហូរឈាមនៃបេះដូងកើនឡើងចំពោះបុរសនៅពេលដែលពួកគេមានបញ្ហាស្ត្រេស ប៉ុន្តែមិនប្រែប្រួលអ្វីទាំងអស់ចំពោះស្ត្រី។
អ្នកស្រាវជ្រាវបានវាស់ចង្វាក់បេះដូង សម្ពាធឈាម និងលំហូរឈាមចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ១៧នាក់ ដែលមានចំនួនប្រហាក់ប្រហែលគ្នាចំពោះមនុស្សប្រុស និងមនុស្សស្រី អោយសម្រាក និងអោយពួកគេគិតពីមុខវិជ្ជាគណិតវិទ្យាមួយចំនួន ៣នាទី។ អំឡុងពេលនៃការមានស្ត្រេសក្នុងការធ្វើការងារគណិតវិទ្យានេះ អ្នកស្រាវជ្រាវបានជម្រុញអោយអ្នកចូលរួមធ្វើអោយបានប្រញាប់ និងបញ្ជាក់ថាពួកគេបានធ្វើខុសសូម្បីតែពួកគេបានធ្វើត្រូវក៏ដោយ។
ពេលសម្រាក បុរស និងស្ត្រីបានបង្ហាញពីភាពខុសប្លែកគ្នាបន្តិចនៃចង្វាក់បេះដូង សម្ពាធឈាម និងលំហូរឈាមនៃបេះដូង។ អំឡុងពេលនៃការធ្វើមុខវិជ្ជាគណិតវិទ្យា គ្រប់អ្នកចូលរួមទាំងអស់មានការកើនឡើងចង្វាក់បេះដូង និងសម្ពាធឈាម។ លំហូរឈាមនៃបេះដូងបានកើនឡើងផងដែរចំពោះបុរសអំឡុងពេលធ្វើនោះ ប៉ុន្តែមិនប្រែប្រួលទេចំពោះស្ត្រី។
អ្នកដឹកនាំនៃការស្រាវជ្រាវ ឆេសស្តឺរ រ៉ាយ (Chester Ray) បាននិយាយថា ការរកឃើញបាននិយាយថា ស្ត្រីអាចងាយនឹងមានបញ្ហាបេះដូងស្របពេលដែលមានស្ត្រេសគ្របដណ្តប់ពីលើ ហើយអាចពន្យល់បានថាតើហេតុអ្វីស្ត្រីទំនោរជាមានបញ្ហាបេះដូងបន្ថែមបន្ទាប់ពីមានស្ត្រេសដូចជា បាត់បង់ចំណង់ផ្លូវភេទជាដើម។
លទ្ធផលបានចុះជាពិន្ទុថាតើស្ត្រេសដែលប៉ះពាល់ដល់ខួរក្បាលអាចប៉ះពាល់ដល់សុខភាពយ៉ាងណា។
រ៉ាយបាននិយាយថា ការបន្ថយស្ត្រេសគឺជារឿងសំខាន់ចំពោះអ្នករាល់គ្នា៕
In full: https://www.rasmeinews.com/archives/438466
.
No comments:
Post a Comment