Calmette Hospital, Feb. 28, 2017
ការធ្លាក់ឈាមកំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្រ្តីជាមាតាទាំងឡាយ ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះនៅកំឡុងពេលត្រីមាសដំបូង។ បញ្ហានេះអាចជាសញ្ញាអាសន្ន ដែលស្រ្តីចាំបាច់ត្រូវត្រួតពិនិត្យនិងតាមដានជាបន្ទាន់នៅមន្ទីរពេទ្យ រឺមណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់លោកអ្នក។ ផ្ទុយទៅវិញបញ្ហានេះអាចជាផលរំខានតិចតួចតែប៉ុណ្ណោះចំពោះស្រ្តីនិងគភ៌ វាអាស្រ័យលើបរិមាណនៃការធ្លាក់ឈាម និងរោគសញ្ញាផ្គួបផ្សំ (៧០% នៃការធ្លាក់ឈាមរបស់ស្រ្តី គភ៌អាចវិវត្តន៍ធម្មតា) ។
Try Amazon Music Unlimited Free Trial
.
១) ប្រភេទនៃការធ្លាក់ឈាម៖
-ការធ្លាក់រំអិលឈាមក្រហម ឬក្រម៉ៅ (កករ ឃ្លោក ឬកាកកាហ្វេ)
-ការធ្លាក់ឈាមដូចកណ្តាលរដូវ ពណ៌ក្រហម ឬ ក្រម៉ៅ
-ការធ្លាក់កំណកឈាម ក្រហម ឬក្រម៉ៅ
២) រោគសញ្ញាផ្គួបផ្សំ៖
– ឈឺពោះ ឬឈឺលើថ្ងាសផ្នែកខាងក្រោមនៃពោះ
– កម្រិតឈឺ តិច ឬខ្លាំង
– រោយចង្កេះ
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ស្មារតី
៣) មូលហេតុ៖ មូលហេតុដែលអាចជួបប្រទះ (ពីស្រាលទៅធ្ងន់)មានៈ
– ការប៉ះទង្គិច ឬកកិតមាត់ស្បូន (ការរួមភេទ, ការពិនិត្យមាត់ស្បូន)
– ការបង្កកំណើតរបស់គភ៌ក្នុងស្បូន (ការកាច់សំបុក)
– ការគម្រាមរលូត ឬរលូត
– កូនក្រៅស្បូន
– កូនពង
– ការរលាកមាត់ស្បូន
៤) ដំបូន្មាន៖
– ប្រការគួរជៀសវាងមាន ការរួមភេទ ការហែលទឹក ការធ្វើដំណើរឆ្ងាយ និងការធ្វើការងារធ្ងន់។
– សូមរក្សាអនាម័យដោយការផ្លាស់ប្តូរសំឡីទ្រនាប់ និងការសំអាតប្រដាប់ភេទ។
– សូមស្រ្តីយកចិត្តទុកដាក់ និងវាយតំលៃលើបរិមាណនៃការបាត់បង់ឈាមតាមទ្វាមាស
ដោយត្រួតពិនិត្យលើការប្រើប្រាស់សំឡីអនាម័យ ចំនួននៃការផ្លាស់ប្តូរសំឡី
និងកម្រិតឈាមដែលជ្រាបជោគលើសំឡីរបស់ស្រ្តី។ គ្រូពេទ្យជំនាញ ឬឆ្មបជំនាញ
នឹងសួរបញ្ជាក់សុំឲ្យស្ត្រីរៀបរាប់នូវសភាព និងលក្ខណៈនៃឈាម
ដែលហូរតាមទ្វាមាសរបស់ស្ត្រី។ ស្ត្រីអាចថតរូបភាពបង្ហាញជូនគ្រូពេទ្យ
ឬឆ្មបជំនាញក៏បាន។
.
No comments:
Post a Comment