Rasmei news, Dec, 1 2020
ដោយៈ health.com.kh
• ពុលដោយការលេប ៖ ត្រូវយកអ្វីដែលសេសសល់នៅក្នុងមាត់របស់ជនរងគ្រោះចេញ ។ បើ សង្ស័យថា ពុលថ្នាំសម្អាតផ្ទះ ឬសារធាតុគីមីផ្សេងៗទៀតត្រូវអានស្លាកសញ្ញានៅលើដប និងធ្វើ តាមសេចក្តីណែនាំសម្រាប់ការពុលដោយចៃដន្យ ។
• ពុលនៅលើស្បែក ៖ ត្រូវដោះសម្លៀកបំពាក់ដែលបានប៉ះពាល់ដោយប្រើស្រោមដៃហើយ លាងជម្រះស្បែកពី១៥ ទៅ២០នាទីដោយប្រើប្រាស់ទឹកហូរ ។
• ពុលនៅក្នុងភ្នែក ៖ ត្រូវលាងសម្អាតភ្នែកជាមួយទឹកត្រជាក់ ឬក្តៅឧណ្ណៗរយៈពេល២០នាទី ឬ រហូតដល់ក្រុមសង្គ្រោះបានមកដល់ ។
• ពុលដោយការស្រូប ៖ ត្រូវដាក់ជនរងគ្រោះនៅក្នុងកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធតាម ដែលអាចធ្វើបាន ។
• បើជនរងគ្រោះក្អូតត្រូវផ្អៀងក្បាលទៅម្ខាង ដើម្បីទប់ស្កាត់ការឈ្លក់ ។
• ចាប់ផ្តើមចលនាបេះដូង បើជនរងគ្រោះបាត់សញ្ញាជីវិត ដូចជាចលនាការដកដង្ហើម ឬ ក្អក ជាដើម ។
• ត្រូវប្រមូលដបថ្នាំគ្រាប់កញ្ចប់ ឬធុងជាមួយស្លាកសញ្ញាសម្គាល់ និងព័ត៌មានផ្សេងៗទៀតអំពី ការពុល ហើយផ្ញើវាជាមួយក្រុមរថយន្តសង្គ្រោះបន្ទាន់ផងដែរ ៕PC
In full: https://www.rasmeinews.com/archives/396944
;
No comments:
Post a Comment