០៨ វិច្ឆិកា ២០២០
ការបរាជ័យក្នុងការវិនិយោគទុនជារឿងធម្មតា។ មនុស្សខ្លះគិតថា ចាញ់ឈ្នះជារឿង ធម្មតា ដោយសំអាងថា ក្នុងចម្បាំង គ្មានមេទ័ពណាមួយដែលឈ្នះរហូតនោះទេ ការធ្វើធុរកិច្ច ឬវិនិយោទុនធ្វើជំនួញក៏ដូចគ្នានោះដែរ។ ពេលខ្លះវាអាចបណ្តាលមកពីទីផ្សារដែលតែងតែមាន ការប្រែប្រួលជានិច្ច និងមនុស្សយើងមានសម្ថភាពមានដែនកំណត់។ នៅពេលខ្លះ មនុស្សមាន សម្ថភាពខ្លាំងក៏អាចភ្លាំងភ្លាត់បានដែរ ហេតុនេះបរាជ័យក្នុងការវិនិយោគទុនគឺ ជារឿងធម្មតា។
លខ្ខណះលេចធ្លោរបស់អ្នកវិនិយោគទុនដែលបរាជ័យ មានដូចជា តែងតែមានភាពស្មុគស្មាញ ជានិច្ច មាននិន្នាការសម្លឹងមើលពិភពលោកក្នុងផ្លូវអាក្រក់ ពេលស្ថានការណ៍ប្រែប្រួលទៅជាមិន ល្អ តែងតែស្តីបន្ទោសអ្នកដ៍ទៃ ក្រៅពីនេះអ្នកវិនិយោគទុនក្រុមនេះ ច្រើនតែសម្រេចចិត្តតាម គ្នា បើជួបឧបសគ្គនៅពេលណា ក៏តែងតែរុញរា អស់កម្លាំង ហើយមិនសូវបង្កើតច្បាប់ទម្លាប់ឲ្យខ្លួល ឯងទេ។
តើមានលក្ខណៈលេចធ្លោអ្វីខ្លះសំរាប់អ្នកវិនិយោគទុនដែលទទួលបានជោគជ័យ? លក្ខណៈ ទាំងនោះរួមមាន៖
១. រាល់អ្នកវិនិយោគទុនដែលទទួលបានជោគជ័យ សុទ្ធតែមានចំណាប់អារម្មណ៍ នៅក្នុងទីផ្សារ និងវិធីសាស្រ្តដំណើរការរបស់ទីផ្សារ តែចំណាប់អារម្មណ៍របស់ពួកគេ មិនបានកើតឡើងព្រោះ ទីផ្សារប្រគល់ឱកាសបង្កើតភាពស្តុកស្តម្ភប៉ុណ្ណោះទេ គឺមកពី ពួកគេចូលចិត្ថធ្វើការងារដែល មានការប្រថុយប្រថាននោះទៅវិញទេ។ តាមពិតអ្នកដែល ផ្តល់ភាពសំខាន់ចំពោះការរកប្រាក់ ជ្រុលហួសហេតុនោះ តែងតែត្រូវសេចក្តីប្រាថ្នា ដូចដែលពោលមកនេះបំផ្លាញដោយមិនដឹងខ្លួន ហេតុនេះទើបអ្នកវិនិយោគទុនចាំបាច់ ត្រូវរកវិធីទប់សង្កត់ចិត្តដែលខ្លាំងក្លានេះឲ្យបាន ហើយ វិធីដែលឆ្នាតបំផុតគឺ ចាប់ផ្តើម បណ្តាក់ទុន ឬរកសុីដោយដើមទុនតិចនៅកន្លែង តូចៗជាមុនសិន រួចទើបឈ្វេងយល់ ពីទីផ្សារ ហើយរកលក្ខណៈពិសេសរបស់ខ្លួនឲ្យបាន បែបនេះទើបអាចឈាន ទៅមុខបាន យ៉ាងស្ថិតស្ថេរ។
២. អ្នកវិនិយោគទុនដែលទទួលបានជោគជ័យ ស្ទើរតែគ្រប់គ្នា សុទ្ធតែជាមនុស្ស ដែល ឯកោទាំងអស់ ដោយសារតែពួកគេសុទ្ធតែមានគោលជំហរ និងទសន្សៈខុស ប្លែកពីមនុស្ស ភាគ ច្រើន ថែមទាំងមានគំនិតឆ្នៃប្រឌិត និងមានការស្រមើស្រមៃ មិនដូចអ្នកដ៏ទៃ ទៀតផង។
៣. អ្នកវិនិយោគទុន
ឬអ្នកជំនួញដែលទទួលបានជោគជ័យ សុទ្ធតែមានគំនិតក្នុងការបណ្តាក់ទុន របស់ខ្លួន ទោះបីជានិយាយថា ៉គ្រប់វិថីសុទ្ធតែឆ្ពោះទៅទីក្រុមរ៉ូមទាំងអស់ ៉ តែចំនុចចាំ ផ្តើម សុទ្ធតែខុសផ្លែកគ្នា
No comments:
Post a Comment