FOX News : Health

The Moscow Times - Independent News From Russia

Top stories - Google News

November 28, 2020

ជំងឺខ្សោយបេះដូង គឺជាបញ្ហាចំបងដល់សុខភាពសាធារណៈ!

 មន្ទីរពេទ្យកាលម៉ែត ២៤.២.២០១៧

១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។
 

២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង?
តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។
– ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។
– អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)

ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។

៣) រោគសញ្ញា៖
ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ
– អស់កំលាំង, ល្ហិតល្ហៃ
– ពិបាកដង្ហើម, ហត់ដង្ហក់
– ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម
– ហើមជើង, ឡើងទំងន់លឿន
– ញរ័ទ្រូង
– ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)

៤) មូលហេតុ៖
កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ
– លើសឈាម (HTN)
– ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
– ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
– ជំងឺបេះដូងពីកំណើត (Congenital heart disease)
– ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
– ជំងឺវិបត្តិចង្វាក់បេះដូង…

៥) រោគវិនិច្ឆ័យ៖
អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមានៈ
– ការថតសួត (Chest X-ray)
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម
– ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)

៦) ផលវិបាក៖
ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ
– ហើមសួតស្រួចស្រាវ (Acute pulmonary edema)
– វិបត្តិចង្វាក់បេះដូង
– គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។

៧) ការព្យាបាល៖
– មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
– ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុង
សង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។

– ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងនរ កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និង
ហានិភ័យផ្សេងៗ។
– ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់
អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។
– ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
– ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។

៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។
– កុំបរិភោគអាហារសម្បូរជាតិប្រៃ
– ឈប់ជក់បារី
– រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
– កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
– កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់
– កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។
– ត្រូវពិសារថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស

ប្រសិនបើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ និងអញ្ជើញមកទទួលការពិគ្រោះយោបល់ ដើម្បីឈានទៅរកការព្យាបាលឲ្យបានទាន់ពេលវេលានិងប្រកបដោយគុណភាព ជាមួយបច្ចេកវិទ្យាទំនើប ពីក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។

អានអត្ថបទពេញ

No comments:

ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិនៅកម្ពុជា

ILOSTAT

UNESCO - Building peace in the minds of men and women

UN Women – News

WHO/Europe | News feed

Farms. Food. Future.

UNIDO Capacity Development Programme

អង្គការសហប្រជាជាតិនៅកម្ពុជាផ្នែកកម្មវិធី និង ជំនួយ

Human Rights Council - Session 37 - Latest additions

United Nations

UNHCR | The UN Refugee Agency

UNAIDS - Epidemiology

UN-Habitat

ស្ថាប័ន UN ដទែទៀទ


United Nations Assistance to the Khmer Rouge Trials

World Bank Blogs

IMF eLibrary - News

UNCTAD Virtual Institute - UNCTAD Virtual Institute

World Heritage Centre News

Model WTO

International Organization for Migration