MOE, Nov 3, 2020
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រៀបចំឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយកនៃ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន(អ.ច.ព.ប) អញ្ជើញធ្វើបទបង្ហាញ ស្តីពីលទ្ធផលការងារចំណេះដឹង និងព័ត៌មានបរិស្ថានឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។
នាឱកាសនោះ ឯកឧត្ដមអគ្គនាយក បានជម្រាបជូនដល់អង្គសនន្និបាតថា អ.ច.ព.ប មានបេសកកម្មស្នូលគឺ «លើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន»។ ដើម្បីឆ្លើយតបនឹងបេសកម្មនេះ អ.ច.ព.ប មានគោលដៅស្នូលចំនួន០៣ គឺ (១)ពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងរបាយការណ៍ស្ថានភាពបរិស្ថាន (២)លើកកម្ពស់ការអប់រំបរិស្ថាន និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន និង(៣)ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ។
នៅឆ្នាំ២០២០នេះ ឈរលើបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានបំពេញការងារ និងសម្រេចបានលទ្ធផលជាផ្លែផ្កា មានដូចជា ១.ពង្រឹងការរៀបចំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងSOE ២.លើកកម្ពស់ការអប់រំបរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាន ៣.ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ៤.ប្រភពថវិកា និង ង.រៀបសិក្ខាសាលា។
In full: https://www.moe.gov.kh/index/27103
No comments:
Post a Comment