FOX News : Health

The Moscow Times - Independent News From Russia

Top stories - Google News

November 28, 2020

របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម!

 មន្ទីរពេទ្យកាលម៉ែត ២៦.២.២០១៧

ក) អ្វីជារបបអាហារ?

រស់នៅដោយផាសុខភាព ជាកិច្ចការចាំបាច់ចាំបាច់សម្រាប់មនុស្សទូទៅ និងជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថាអាហារដែលល្អសម្រាប់មនុស្សដែលមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមទេ ដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)៖

.

– ជៀសវាងអាហារដែលសំបូរខ្លាញ់
– អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប
– ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់)
– រក្សាបរិមាណជាតិស្រវឹងសមរម្យ
– បញ្ជប់ការជក់បារីជាដាច់ខាត
– បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ)

ខ) ការពិនិត្យជាតិស្ករ តាមដានជាតិស្ករព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមមែនឫ មិនមែន?

នៅពេលបរិភោគចូលទៅ នោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះ ជួយកោសិការរបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចអោយជីវិតអាចរស់នៅបាន។ នៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធិភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន នោះនាំអោយការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺ ទឹកនោមផ្អែម)។ មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់សំរាប់ដឹកជញ្ជូនស្ករយកទៅប្រើប្រាស់ ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន នៃជំងឺទឹកនោមផ្អែមប្រភេទពីរ កើតលើមនុស្សធំ)។

អានអត្ថបទទាំងមូល

 

No comments:

ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិនៅកម្ពុជា

ILOSTAT

UNESCO - Building peace in the minds of men and women

UN Women – News

WHO/Europe | News feed

Farms. Food. Future.

UNIDO Capacity Development Programme

អង្គការសហប្រជាជាតិនៅកម្ពុជាផ្នែកកម្មវិធី និង ជំនួយ

Human Rights Council - Session 37 - Latest additions

United Nations

UNHCR | The UN Refugee Agency

UNAIDS - Epidemiology

UN-Habitat

ស្ថាប័ន UN ដទែទៀទ


United Nations Assistance to the Khmer Rouge Trials

World Bank Blogs

IMF eLibrary - News

UNCTAD Virtual Institute - UNCTAD Virtual Institute

World Heritage Centre News

Model WTO

International Organization for Migration