MOE, Oct. 27, 2020
មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤។ នេះជាលើកទី១ហើយ ដែលក្រសួងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះមានទីប្រឹក្សាជាតិ និងអន្តរជាតិ ចូលរួមបង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។
ផលប្រយោជន៍របស់របាយការណ៍ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ទាំងអស់ប្រើប្រាស់ ដើម្បីយើងអាចមានទិន្នន័យរួមមួយក្នុងការប្រើប្រាស់។ បរិស្ថាន គឺជាការងារពហុវិស័យ និងពហុជំនាញ ដែលក្នុងន័យនេះ តម្រូវឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជា ការចែករំលែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។
របាយការណ៍នេះមានរួមបញ្ចូលនូវប្រធានបទសំខាន់ៗចំនួន៧គឺ
- គុណភាពខ្យល់
- ការប្រែប្រួលអាកាសធាតុ
- ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ)
- ទឹកសាប
- ដី (ការប្រើប្រាស់ដី និងគុណភាពដី)
- សំណល់ (សំណល់រឹង និងសំណល់រាវ) និង
- សុវត្ថិភាពចំណីអាហារ។
In full: https://www.moe.gov.kh/index/26883
No comments:
Post a Comment